Language
 English
 Tiếng Việt
 English
 Italian
 ភាសាខ្មែរ
 English
 English

បច្ចេកវិទ្យាឈានមុខគេជាមួយម៉ូតូអគ្គឹសនី សំរាប់សង្គមដែលមានបរិស្ថានស្អាត។

ទ្វីបអាស៊ីនាពេលបច្ចុប្បន្ន

ច្រើនជាង៨០%នៃទោចក្រយានប្រើសាំងបានលក់ទៅកាន់តំបន់អាស៊ី។ ទោចក្របានធ្វើឱ្យជិវិតរបស់មនុស្សមានភាពប្រសើរឡើង ពីព្រោះជាមធ្យោបាយដែលងាយ ស្រួលសំរាប់ការធ្វើដំណើរ។ ប៉ុន្តែការបំពុលបរិយាកាសដោយផ្សែងដែលចេញពី ទោចក្រយាន និងត្រីចក្របានធ្វើឱ្យអ្នកប្រើប្រាស់ពាក់ក្រណាត់រុំមុខរបស់ពួកគេ ពេលធ្វើដំណើរនៅតាមដងផ្លូវ។ នៅប្រទេសវៀតណាម មនុស្ស ១៦,០០០ នាក់ ស្លាប់ជារៀងរាល់ឆ្នាំដោយសារការបំពុលបរិយាកាស។ តម្លៃសាំងកើនឡើង មិនគ្រាន់តែប៉ះពាល់ដល់ការចំណាយរបស់ មនុស្សនោះទេ ហើមថែមទាំងធ្វើឱ្យរដ្ឋាភិបាលមានការព្រួយបារម្ហសន្តិសុខថែមទៀតផង។ ធ្វើការសិក្សាពីកម្ពុជា...

ការបង្កើតយាន្តជំនិះអគ្គីសនីថ្មី

EV ជាមធ្យោបាយធ្វើដំណើរ ផ្គុំដោយអាគុយ ម៉ូទ័រ និងប្រពន្ធ័គ្រប់គ្រង ជំនួសម៉ូតូដោយការប្រើម៉ាស៊ីន។ ដូច្នេះម៉ូតូអគ្គីនីមានទម្រង់សមញ្ញជាងម៉ូតូដែលប្រើសាំង។ ម៉ូតូអគ្គីនីមាសសមាសភាគ១/៤នៃម៉ូតូដែលប្រើសាំងប៉ុណ្ណោះ។ ភាពសមញ្ញនេះធ្វើឱ្យ អ្នកផលិតម៉ូតូសាំងមានភាពស្ទាក់ស្ទើរក្នុង ការផលិតម៉ូតូអាគុយដោយសារតែតម្រូវការសមាសភាគផលិតតិចតួចពីអ្នកផ្គត់ផ្គង់ និងវិស្វករឯកទេ។ បើទោះបីជា EV មានលក្ខណៈបច្ចេកទេសសមញ្ញក៍ដោយ ប៉ុន្តែវាទាមទារឱ្យមានបច្ចេកវិទ្យានិងឯកទេសខ្ពស់ក្នុងការផលិត។ ម៉ូតូអគ្គីសនីរបស់ចិនពេញនិយមនៅអាស៊ី ប៉ុន្តែវាមាន ការប្រឈមនឹងកង្វះគ្រឿងបន្លាស់ និងគុណភាព។ ហេតុដូច្នេះហើយ កេរ្កិ៍ ឈ្មោះម៉ូតូអគ្គីសនីចិនមានកម្រិតទាប។ ជាលទ្ធផលម៉ូតូសាំងរបស់ជប៉ុនបានទាញយកទីផ្សារទាំងនោះ។ ធារ៉ាម៉ូទ័រនឹងនាំមកនូវបច្ចេកវិទ្យាថ្មីមកកាន់ទីផ្សារម៉ូតូអគ្គីសនីអាស៊ីដោយបង្ហាញឱ្យឃើញពីផលិតផលដែលមានគុណភាពរបស់ ជប៉ុនដោយភ្ជាប់នូវជាមួយនូវសេវាផ្សេងៗបន្ទាប់ពីទិញរួច។

អ្វីដែលធ្វើឱ្យធារ៉ាម៉ូទ័រនាំមកនូវការច្នៃប្រឌិតថ្មីនេះបាន

នាយកប្រតិបត្តិរបស់ធារ៉ាម៉ូទ័រ Toru Tokushige មានបទពិសោធន៍ល្អៗ។ គាត់បានបង្កើតអជីវកម្មមួយនៅ Silicon Valley បន្ទាប់ធ្វើការក្នុងក្រុមហ៊ុនជប៉ុនដ៍ធំមួយ។ គាត់បានប្រមូលផ្តុំនូវលក្ខណៈពិសេសៗរបស់ក្រុមហ៊ុនជប៉ុនជាច្រើនជាមួយនឹងការចាប់ផ្តើមនៅ Silicon Valley។ សមាជិកចំណានៗមកពីក្រុមហ៊ុនផ្សេងបានចូលរួមជាមួយធារ៉ារម៉ូទ័រ រួមមានវិស្វករអាជីពមកពី តូយ៉ូតា ហុងដា និងយ៉ាម៉ាហា។ ដោយមានទីប្រឹក្សាយុទ្ធសាស្រ្ត ធារ៉ាម៉ូតូបានទាក់ទាញ អ្នកមានទេពកោសល្យពីសាកលវិទ្យាល័យជា ច្រើននៅប្រទេសជប៉ុន។ ម្ចាស់ភាគហ៊ុន របស់ធារ៉ាម៉ូទ័រមួយចំនួនជាមនុស្សដែល មានការគោរពនៅប្រទេសជប៉ុន ក្នុងនោះមានដូចជា លោក Idei អតីតប្រធាន ក្រុមហ៊ុន សូនី លោក Yamamoto អតីត អនុប្រធានក្រុមហ៊ុន អែបផល និង លោក Tsujino អតីតប្រធានក្រុមហ៊ុន Google ជប៉ុន។ ដោយមានសមាជិកទាំងអស់នេះ ធារ៉ាម៉ូទ័រអាច ផ្តល់ជូននូវ EV ដែលមានគុណផាពខ្ពស់ និងសេវាបន្ថែម អតិថិជនដែលជឿជាក់ លើឧស្សាហកម្មរបស់ជប៉ុន។ ធារ៉ាម៉ូទ័រ នឹងបន្តផ្តល់ជូននូវការច្នៃប្រឌិតដែលឈានមុខលើ EV នៅអាស៊ី។

Terra Motors Corporation
នាយកប្រតិបត្តិ​ និងស្ថាបនិក៖
Toru Tokushige

徳重徹